មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / ចាប់ឡានដឹកទំនិញស្រាប់តែក្រឡាប់ មន្ត្រីគយ នាំគ្នារត់បាត់អស់

ចាប់ឡានដឹកទំនិញស្រាប់តែក្រឡាប់ មន្ត្រីគយ នាំគ្នារត់បាត់អស់

  សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា  មានករណីមន្ត្រីគយ ចាប់អូសឡានដឹកទំនិញក្នុងបំណងយកទៅកន្លែងស្នាក់ការ ស្រាប់តែក្រឡាប់ផ្ងាជើង ខ្ទាតទំនិញរាយប៉ាយពេញផ្លូវ រួចគេក៏ឃើញសមត្ថកិច្ចនាំគ្នារត់បាត់អស់នៅតែម្ចាស់ឡាន។

ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះកើត

ឡើងនៅវេលាម៉ោង១១និង២០នាទីថ្ងៃទី១៩ខែមីនាឆ្នាំ២០២០នៅចំណុចជិតភូមិភាគ៤ចាស់ ស្ថិតក្នុងភូមិគោកចាន់ សង្កាត់គោកចក ក្រុងសៀមរាប។

ប្រភពបន្តថា ឡានសមត្ថកិច្ចគយ តែមិនដឹងគយខេត្តឬក៏គយចល័តនោះទេ ដោយគេឃើញមានពាក់ស្លាកលេខរដ្ឋ ស៊េរីហាយប្រីត ពណ៌ទឹកប្រាក់និងឡានមួយគ្រឿងទៀតម៉ាកកូរ៉ូឡា បាននាំគ្នាអូសបណ្តើរៗតាមផ្លូវ ស្រាប់រថយន្តរបស់មន្ត្រីគយ គេចជង្ហក់ ហើយឡានដឹកទំនិញគេចតាមដែរបណ្តាលឲ្យក្រឡាប់ផ្ងាជើង ទំនិញខ្ទាតរាយប៉ាយពេញផ្លូវសំណាងល្អមិនត្រូវពលរដ្ឋដែលធ្វើដំណើរតាមផ្លូវ។ឃើញដូច្នេះ មន្ត្រីគយ ភ័យស្លន់ស្លោ ក៏បាននាំគ្នាបើករថយន្តគេចខ្លួនបាត់អស់។

  ទាក់ទិន និងករណីនេះដែរ គេមិនអាចទាក់ទងសុំការពន្យល់ពីសំណាក់លោក កែវ ធី ប្រធានសាខាគយនិងរដ្ឋាករខេត្តសៀមរាប ដើម្បីសុំការពន្យល់ពីលោកបានទេនៅថ្ងៃទី១៩ខែមីនានេះ ដោយសារហៅទូរស័ព្ទចូលគ្មានអ្នកទទួល។ចំណែកលោក មឿន ប្រធានស្នាក់ការគយចល័ត បានឲ្យដឹងថា ករណីនេះលោកមិនបានដឹងនោះទេ ដោយសារលោកជាប់រវល់ប្រជុំនៅភ្នំពេញ។តែបើមានករណីបែបនេះមែន ម្លេះកូនចៅរបស់លោក រាយការណ៍មកជាមិនខាន។យ៉ាងនេះក្តីសេចក្តីរាយការណ៍ច្បាស់ការណ៍បានឲ្យដឹងថា ទំនិញជាច្រើនមុខបានសម្រុកដឹកចេញពីច្រកជាំសាង៉ាំ និងច្រក អូរស្មាច់ ដឹកឆ្ពោះមកខេត្តសៀមរាប និងមួយផ្នែកទៀតដឹកមកពីច្រកប៉ោយប៉ែត ដឹកឆ្ពោះមកចែកចាយនៅក្នុងខេត្តសៀមរាប ដោយគេសង្ស័យថាទំនិញខ្លះគ្មានពន្ធនិងទំនិញខ្លះមានពន្ធ។ករណីទំនិញគេចពន្ធ បានធ្វើឲ្យពលរដ្ឋមានការព្រួយបារម្ម ពីបញ្ហាសុខភាពខណៈទំនិញខ្លះគ្មានគុណភាព៕

   

About admin

Check Also

ពលរដ្ឋ២នាក់ចុះស្តាអណ្តូងលូ បណ្តាលឲ្យស្លាប់យ៉ាងអណោចអធ័ម

    សៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថា ពលរដ្ឋចំនួន៣នាក់បាននាំគ្នាស៊ីឈ្នួលចុះស្តាអណ្តូងលូចាស់ បណ្តាលឲ្យស្លាប់ចំនួន២នាក់ឯម្នាក់ទៀតរួចខ្លួន ដោយសារខ្វះអ៊ុក ស៊ីសែន។ ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះកើតឡើងនៅវេលាម៉ោង ៧ព្រឹកថ្ងៃទី២៥ខែមេសា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិឪឡោកឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ លោកវរសេនីយ៍ទោ លឹម …

Leave a Reply

Your email address will not be published. Required fields are marked *