មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / ចាប់ខ្លួនមនុស្ស១០នាក់ ក្នុងការបង្ក្រាបល្បែង ស៊ីសង(អាប៉ោង)

ចាប់ខ្លួនមនុស្ស១០នាក់ ក្នុងការបង្ក្រាបល្បែង ស៊ីសង(អាប៉ោង)

សៀមរាប÷មនុស្សប្រុសស្រីចំនួន១០នាក់ ដែលក្នុងនោះមានមេល្បែង (មេអាប៉ោង) និងអ្នកញៀនល្បែងផង បានត្រូវកម្លាំងនគរបាលស្រុកប្រាសាទបាគង ចាប់ឃាត់ខ្លួនយកមកអនុវត្តច្បាប់។

ការចាប់ខ្លួនអ្នកខាងលើធ្វើឡើង កាលពីល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ នៅក្នុងភូមិសូភី ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង។

      អធិការនគរបាលស្រុកប្រសាទបាគង លោកវរសេនីយ៍ទោលឹម សម្បត្តិ បានអោយដឹងថា ក្នុងការបង្ក្រាបល្បែងអាប៉ោងខាងលើ យើងបានឃាត់ខ្លួនមនុស្សចំនួន១០នាក់ស្រី២នាក់។ ក្រៅពីនោះ ក៍បានដកហូត គ្រាប់អាប៉ោង ចំនួន៤គ្រាប់  កំរាល១  ចាន១  គម្រប១  សំរាប់លែងអាប៉ោង ។ លោកបន្តថា ការបង្ក្រាបបនល្បែងក្នុងមូលដ្ឋាន គឺជាការឆ្លើយតបទៅ នឹង គោលការភូមិឃុំ មានសុវត្ថិភាព។ចឹងទេបើយើងទប់ស្កាត់ការបើកល្បែងស៊ីសង គឺស្មើនងទប់ស្កាត់អំពើហឹង្សា ក៍ដូចជាសកម្មភាពល្មើសផ្សេងៗផងដែរ។

      លោកបញ្ជាក់ថា បន្ទាប់ពីបាននាំ ពួកគាត់មកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង និងជាលើកដំបូងផងនោះ យើងបានធ្វើកិច្ចសន្យានិងអប់រំ ហើយអោយត្រលប់ទៅមូលដ្ឋានរៀងខ្លួនវិញ ៕

          

About admin

Check Also

តារា(ខាត់សុឃីម)និងពលរដ្ឋជាច្រើនរយនាក់ មកតវ៉ានៅមុខតុលាការ ទាមទារអោយដោះលែង អឌិតអគ្គនាយកក្រុមហ៊ុនអ៊ីណារីតា

សៀមរាប÷ព័ត៍មានបឋម ក្រុមពលដ្ឋច្រើនរយនាក់ ដែលក្នុងនោះមានតារាចម្រៀង ខាត់សុឃីមនិងប្តីផង បាននាំគ្នាមកឈរកាន់បដានិងដាក់មីក្រូនៅមុខតុលាការ ស្រែកទាមទារអោយដោះលែង ឈ្មោះឌីម សួនណាត អឌិតអគ្គនាយកក្រុមហ៊ុនអ៊ីណារីតា ដែលត្រូវបានចាប់ឃុំខ្លួនកាលពីថ្ងៃទី១៤ ខែមិថុនាឆ្នាំ២០១៩ ក្នុងសំណុំរឿងព្រហ្មទណ្ឌ័លេខ៨៣៥ចុះថ្ងៃទី២០ខែកក្កដាឆ្នាំ២០១៩ ក្រោមបទចោទ ឆបោក។   …

Leave a Reply

Your email address will not be published. Required fields are marked *