មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / ចាងហ្វាងកាសែតម្នាក់ដែលរងបណ្តឹងរបស់អាជ្ញាធរសង្កាត់ជ្រាវ បានចូលខ្លួនទៅបំភ្លឺហើយក្រោយតុលាការកោះហៅ

ចាងហ្វាងកាសែតម្នាក់ដែលរងបណ្តឹងរបស់អាជ្ញាធរសង្កាត់ជ្រាវ បានចូលខ្លួនទៅបំភ្លឺហើយក្រោយតុលាការកោះហៅ

សៀមរាប៖ចាងហ្វាងកាសែតនិងគេហទំព័រកម្ពុជាសុវណ្ណភូមិ លោកផ្លុង រ៉េត នៅព្រឹកថ្ងៃទី២១ខែឧសភានេះ បានចូលខ្លួនទៅបំភ្លឺនៅតុលាការហើយ បន្ទាប់ពីមានដីការកោះ ជុំវិញបណ្តឹងចោទប្រកាន់ថា បរិហាកេរ្តិ៏ និងញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋ។
លោកផ្លុង រ៉េត បានថ្លែងតាមទូរសព្ទ័នាព្រឹកថ្ងៃទី២១ខែឧសភានេះថា លោកពិតជាបានចូលខ្លួនទៅបំភ្លឺនៅតុលាការរួចហើយ តាមកាលកំណត់នៅក្នុងដីការ។ ជាមួយគ្នានោះ តំណាងអយ្យការ ក៏បានឲ្យរូបលោកប្រមូលឯកសារដែលពាក់ពន្ធ័ មកបង្ហាញផងដែរ។ ក្នុងការឆ្លើយបំភ្លឺ លោកបានបញ្ជាក់ថា រាល់ព័ត៏មានដែលរូបលោកបានចុះផ្សាយកន្លងមក គឺសុទ្ធសឹងមានឯកសារទាំងអស់ ដូចជាការឈូសឆាយព្រៃលិចទឹក និងការជីកដីក្នុងបាតបារាយណ៏សិប្បនិម្មិតក្នុងសង្កាត់ជ្រាវជាដើម។ ចំណែកឯបទដែលចោទថា ញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋ លោកបញ្ជាក់ថា រូបលោកពុំធ្លាប់ទៅបង្គាប់ឬផ្សាយព័ត៏មានឲ្យនណាម្នាក់ទៅសម្លាប់គេនោះឡើយ។ចឹងទេបណ្តឹងរបស់អាជ្ញាធរសង្កាត់ជ្រាវ ដែលបានប្តឹងរូបលោកទៅតុលាការនេះ គឺចោទប្រកាន់គ្មានមូលដ្ឋានទាំងអស់។
លោកផ្លុង រ៉េត បញ្ជាក់ថា បន្ទាប់ពីបានឆ្លើយនៅចំពោះមុខអយ្យការ លោកក៏បានស្នើសុំឲ្យលើកលែងការចោទប្រកាន់ទាំងអស់ ត្បិតរូបលោកពុំបានប្រព្រឹត្តិដូចក្នុងបណ្តឹងនោះឡើយ។
ចៅសង្កាត់ជ្រាវ លោកក្អោប រ៉ន បានប្រាប់តាមទូរសព្ទ័ផងដែរថា រូបលោកជាចៅសង្កាត់ជ្រាវ រួមទាំងលោកគង់ មង្គល ប្រធានសហគមន៏ទេសចរណ៏បឹងពារាំង ពិតជាបានប្តឹងលោកផ្លុង រ៉េត ទៅតុលាការប្រាកដមែន ។ ចំពោះដំណើររឿង គឺទុកឲ្យខាងតុលាការ ជាអ្នកសម្រេច។ លោកបន្តថា ក្នុងរណីនេះ បើទោះមានការសម្របសម្រួលយ៉ាងណានោះ ក៏លោកមិនដកពាក្យបណ្តឹងវិញនោះដែរ។
ជុំវិញករណីនេះ លោកយិន ស្រាង អ្នកនាំពាក្យរបស់សាលាដំបូងខេត្តសៀមរាប បានថ្លែងតាមទូរសព្ទ័ថា រឿងនេះកំពុងស្ថិតក្នុងដំណាក់កាលអយ្យការ ចឹងទេលោកនៅមិនអាចទាន់ឆ្លើយនោះទេ។
ចំណែកលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប បានមានប្រសាសន៏តាមទូរសព្ទ័ថា ករណីនេះលោកផ្លុង រ៉េត បានចូលខ្លួនមកឆ្លើយបំភ្លឺរួចហើយ។ ប៉ុន្តែសំណួរដែលសួរថា តើអាចលើកលែងការចោទប្រកាន់បានដែរឬទេ? លោកសុំមិនទាន់ឆ្លើយនោះទេ។ លោកបន្តថា ការចោទប្រកាន់ឬមិនចោទនោះ គឺស្ថិតលើការស៊ើបអង្កេតជាបឋមសិន។ បើរកឃើញថា មានបទល្មើស នោះអាចនឹងមានការចោទប្រកាន់។ប៉ុន្តែប្រសិនបើរកមិនឃើញ ក៏មិនអាចចោទបាននោះដែរ។ ចឹងទេរឿងនេះកំពុងស្ថិតក្នុងការស៊ើបអង្កេតនៅឡើយ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ខែមីនាឆ្នាំ២០១៩ លោកក្អោប រ៉ន ចៅសង្កាត់ជ្រាវ និងលោកគង់ មង្គល ប្រធានសហគមន៏ទេសចរណ៏បឹងពារាំង បានប្តឹងលោកផ្លុង រ៉េត ទៅតុលាការ ដោយចោទប្រកាន់ចំណួនពីរបទល្មើស ទី១បរិហាកេរ្តិ និងទី២ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ នៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប។
នៅដំណើររឿងនេះ បើទោះបីលោកផ្លុង រ៉េត បានចូលខ្លួនទៅបំភ្លឺហើយក្តី ប៉ុន្តែក្រុមអ្នកកាសែតជាច្រើននៅខេត្តសៀមរាប បានសម្តែងការព្រួយបារម្ភអំពីសុវត្ថិភាពយ៉ាងខ្លាំង ចំពោះផ្លូវតុលាការ៕

About admin

Check Also

ឃាត់ខ្លួនជាងផ្សារដែកម្នាក់ ប្រើហិង្សា លើចាងហ្វាងកាសែត ព្រះច័ន្ទកម្ពុជា ឲ្យរងរបួស

ខេត្តសៀមរាប៖ជាងផ្សារដែកម្នាក់ ត្រូវបាននគរបាលឃាត់ខ្លួនភ្លាមៗ ក្រោយពីបានធ្វើសកម្មភាព ប្រើអំពើហិង្សា វាយទៅលើ ចាងហ្វាងកាសែត ព្រះច័ន្ទកម្ពុជា បណ្ដាលឲ្យរងរបួស។ យោងតាមរបាយការណ៍របស់នគរបាលបានឲ្យដឹងថា ស្នើសុំគោលការណ៍ ឃាត់ខ្លួនឈ្មោះ សឿង ភា ភេទប្រុស អាយុ៣៤ឆ្នាំ …

Leave a Reply

Your email address will not be published. Required fields are marked *