មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / ឃ្លាំងស្តុបឈើ១កន្លែងនៅកណ្តាល ក្រុងសៀមរាបត្រូវសមត្ថកិច្ចចម្រុះបង្ក្រាប

ឃ្លាំងស្តុបឈើ១កន្លែងនៅកណ្តាល ក្រុងសៀមរាបត្រូវសមត្ថកិច្ចចម្រុះបង្ក្រាប

   សៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងរដ្ឋបាលព្រៃឈើ សហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ​ និងអាជ្ញាធរមូលដ្ឋាន នៃខេត្តសៀមរាប បានធ្វើការចុះបង្ក្រាបឃ្លាំងស្តុបឈើ មួយកន្លែងនៅកណ្តាលក្រុងសៀមរាប។

   ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង៩និង០០នាទីថ្ងៃទី០៩ខែមេសាឆ្នាំ២០២០ត្រង់ចំណុចភូមិត្រពាំងត្រែងសង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប។ប្រតិបត្តិការនេះមានការចូលរួមបង្ក្រាបពីសំណាក់នាយករដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប,នាយខណ្ឌរដ្ឋបាលព្រៃឈើ

ខេត្តសៀមរាប,នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប និងអាជ្ញាធរមូលដ្ឋានដែលដឹកនាំដោយលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប។

  លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានឲ្យដឹងថា ប្រតិបត្តិការនេះដោយមានការចុះបង្រាបពីសំណាក់កម្លាំងចម្រុះ។តាមការសាកសួរម្ចាស់ឈើ ឈ្មោះ សំបូរ ម៉ៃណា ភេទស្រីរស់នៅភូមិឃំុខាងលើ។លោកបន្តថា ឈើទាំងនេះប្រភេទលខ១ជាឈើសុក្រមនិង ផ្ចឹក មានចំនួន​ប្រមាណជា២០ ម៉ែត្រគូប។លោកបញ្ជាក់ថា ឈើទាំងនេះត្រូវបានអូសយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ស្ថិតនៅភូមិព្រះដាក់ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់។

    

About admin

Check Also

ប្តីប្រច័ណ្ឌចាក់ប្រពន្ធរបួសធ្ងន់ រួចចាក់ខ្លួនឯងបណ្ដាលឲ្យស្លាប់

ខេត្តសៀមរាប៖ បុរសជាប្ដីប្រច័ណ្ឌប្រពន្ធ បានយកកាំបិត ចាក់ប្រពន្ធរបួសធ្ងន់ រួចចាក់ខ្លួនឯង បណ្ដាលឲ្យស្លាប់ ពេលសង្រ្គោះដល់មន្ទីរពេទ្យ។ ហេតុការណ៍បានកើតឡើងវេលាម៉ោង៣និង៣០នាទីថ្ងៃទី០៤ខែឧសភាឆ្នាំ២០២០ចំណុចវាលស្រែជាប់វត្តត្រកៀត ក្រុមទី៤ ក្នុងភូមិគោករុន ឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប។ អធិការនគរបាលស្រុកពួក លោកវរសេនីយ៍ឯកទេពពុំ …

Leave a Reply

Your email address will not be published. Required fields are marked *