មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / ឃាត់ខ្លួនជាងផ្សារដែកម្នាក់ ប្រើហិង្សា លើចាងហ្វាងកាសែត ព្រះច័ន្ទកម្ពុជា ឲ្យរងរបួស

ឃាត់ខ្លួនជាងផ្សារដែកម្នាក់ ប្រើហិង្សា លើចាងហ្វាងកាសែត ព្រះច័ន្ទកម្ពុជា ឲ្យរងរបួស

ខេត្តសៀមរាប៖ជាងផ្សារដែកម្នាក់ ត្រូវបាននគរបាលឃាត់ខ្លួនភ្លាមៗ ក្រោយពីបានធ្វើសកម្មភាព ប្រើអំពើហិង្សា វាយទៅលើ ចាងហ្វាងកាសែត ព្រះច័ន្ទកម្ពុជា បណ្ដាលឲ្យរងរបួស។
យោងតាមរបាយការណ៍របស់នគរបាលបានឲ្យដឹងថា ស្នើសុំគោលការណ៍ ឃាត់ខ្លួនឈ្មោះ សឿង ភា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ ជាងផ្សារដែក ស្នាក់នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។
កាលពីម៉ោង១៩និង,០០នាទីយប់ថ្ងៃទី២៤ ខែតុលាឆ្នាំ ២០១៩ នៅចំណុចក្រុមហ៊ុនបំពង់ទីបជ័រអង្គរ ក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ជនសង្ស័យឈ្មោះ សឿង ភា បានធ្វើសកម្មភាព ជិះម៉ូតូម៉ាកវីវ៉ា ពណ៌ក្រហម សេរីឆ្នាំ២០១៣ ស្លាកលេខសៀមរាប ១K-០៩៩៦ លេខតួ+លេខម៉ាស៊ីន ៣៦៤៦៩៣ ចូលទៅធ្វើសកម្មភាពប្រើហិង្សា វាយតប់ទៅលើឈ្មោះ ប៉ាត សុខ ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរ អ្នកកាសែត អស់ជាច្រើនដៃ បណ្តាលឲមានស្នាមពកលើក្បាល និង ឈឺត្រង់ដើមទ្រូង។ ក្នុងខណ:ពេលដែលឈ្មោះ ប៉ាត សុខ បានឆ្លៀតយាមជាសន្តិសុខនៅ ក្រុមហ៊ុនខាងលើ។
ចំពោះឈ្មោះ សឿង ភា និង ឈ្មោះ ប៉ាត សុខ គឺជាអ្នកធ្លាប់ស្គាល់គ្នាពីមុនក្នុងពេលកន្លងមក។ សូមបញ្ជាក់ថាមុនពេលកើតហេតុគឺឈ្មោះ សឿង ភា ភេទប្រុស មានការផឹកស៊ីរាង ស្រវឹងទើបឈានដល់ មានការវាយតប់លើឈ្មោះ ប៉ាត សុខនោះ។ ក្រោយពេលកើតហេតុ រួចសមត្ថកិច្ច បាននាំយកឈ្មោះ សឿង ភា មកសាកសួរ ហើយបានឆ្លើយសារភាពថា ខ្លួនគេពិតជាបានវាយទៅលើឈ្មោះ ប៉ាត សុខ ពិតប្រាកដមែន ។
ដោយយោងតាមសាក្សីឃើញហេតុការណ៍ ជាបុគ្គលិកក្រុមហ៊ុនខាងលើ បានឆ្លើយថា ខ្លួនគេបានឃើញ ឈ្មោះ សឿង ភា ពិតជាបានវាយទៅលើឈ្មោះ ប៉ាត សុខ ចំនួន ០៣ដៃ ប្រាកដមែន។

ជនសង្ស័យត្រូវបានបញ្ជូនកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

     

About admin

Check Also

គយព្រលានយន្តហោះខេត្តសៀមរាប ឃាត់ស្ត្រីជនជាតិថៃពីរនាក់ និងគ្រឿងញៀនជាង ២៧គីឡូក្រាម

នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាប សហការជាមួយកម្លាំងការិយាល័យត្រួតពិនិត្យគយ ប្រចាំអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដោយមានការសម្របសម្រួល ពីលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប បានឃាត់ខ្លួនស្ត្រីជនជាតិថៃចំនួន២នាក់និងគ្រឿងញៀនចំនួន ២៧,៣០គីឡូក្រាម  កាលពីវេលាម៉ោង ២២និង០៥នាទី ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ …

Leave a Reply

Your email address will not be published. Required fields are marked *