មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / គ្រួសារយោធិនពិកា បានដាំកូនឈើជិត៣ពាន់ដើម អបអរបុណ្យរុក្ខទិវា

គ្រួសារយោធិនពិកា បានដាំកូនឈើជិត៣ពាន់ដើម អបអរបុណ្យរុក្ខទិវា

លោក ឧត្តមសេនីយ៍ឯក​​ ពៅ​​​ ស៊ា នាយកមជ្ឈមណ្ឌល អភិវឌ្ឍន៍ យោធិនពិការ សម្តេច តេជោ ហ៊ុន​សែន គូលែន ៣១៧សៀមរាប និងលោក ជំទាវ បានដឹកនាំរាបចំកម្មវិធីដាំកូនឈើ​ ក្នុងឱកាសអបអរបុណ្យរុក្ខទិវាជាតិ៩កក្កដា ឆ្នាំ២០១៩ ដែលប្រារព្ឋរៀបចំឡើងនៅភូមិស្នារតេជោ ឃុំបល្ល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប នាព្រឹក ថ្ងៃអង្គារ៍ ៨កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩។ ដោយបាននាំយកកូនឈើចម្រុះប្រភេទ បេង ធ្នុង ក្រញូង យាង ឈើទាល គគីរ ចំនួនជិត៣ពាន់ដើម ដាំលើផ្ទៃដីចំនួន៣ហិចតាដែលមានពីរគោលដៅត្រូវបានរាបចំសម្រាប់ដាំ ដោយបានការសហការចូលរួមដាំពីសំណាក់ គ្រួសារយោធិនពិកា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ប្រមាណជាង២៥០នាក់។
លោក ឧត្តមសេនីយ៍ឯក​​ ពៅ​​​ ស៊ា បានថ្លែងនៅក្នុងឱកាសអបអរបុណ្យរុក្ខទិវាជាតិ៩កក្កដា ឆ្នាំ២០១៩ ការកាប់បំផ្លាញព្រៃឈើ វានឹងបង្ករជាគ្រោះមហន្តរាយដល់បរិស្ថានធម្មជាតិ ទន្ទឹមគ្នានេះ យើងត្រូវរួមសាមគ្គីគ្នាបណ្តុះឡើងវិញនូវគំនិតស្រឡាញ់ព្រៃឈើ ថែរក្សាការពារព្រៃឈើ និងបណ្តុះនូវទស្សនៈសន្សំសំចៃក្នុង ការប្រើប្រាស់ផល និងអនុផលព្រៃឈើគ្រប់ប្រភេទ បណ្តុះនូវស្មារតី ថែរក្សាការពារ ចូលរួមដាំដើមឈើឡើងវិញ ។
លោក បានបន្តថា ពាក់ព័ន្ឋទៅនឹងបុណ្យរុក្ខទិវានេះដែរ គឺជាប្រពៃណីនៃបុណ្យរុក្ខទិវា ដែលមានអត្ថន័យដ៏ជ្រាលជ្រៅ សម្រាប់ជាចលនាបំផុសស្មារតីប្រជាពលរដ្ឋ មន្រ្តីរាជការ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធ យើងទាំងអស់ឱ្យចេះស្រឡាញ់ព្រៃឈើ ចូលរួមដាំដុះ និងការពារព្រៃឈើ ជួយជម្រុញផលប្រយោជន៍នានា នៃព្រៃឈើដល់ប្រជារាស្រ្តយើងក្នុងជីវភាពរស់នៅ ការបង្កបង្កើនផល កសិកម្ម និងបង្កើនសុខមាលភាពគ្រួសារ ព្រមទាំងជួយលើកស្ទួយបរិស្ថានសង្គម។ បុណ្យរុក្ខទិវានេះ គឺជាការដង្ហែតាមព្រះរាជតំរិះដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ដែលព្រះអង្គតែងតែយកព្រះទ័យទុកដាក់ដល់បញ្ហា ព្រៃឈើ និងការដាំដើមឈើជាអាទិភាពចំបង ហើយព្រះអង្គតែងតែ យាងចូលរួម ជាព្រះរាជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យរុក្ខទិវាជាតិ ជារៀងរាល់ឆ្នាំកាលពីព្រះអង្គនៅមានព្រះជន្ម។ លោក បានបញ្ជាក់ទៀតថា លើសពីនេះទៀតនោះ បុណ្យរុក្ខទិវា គឺបានឆ្លុះបញ្ចាំងឱ្យឃើញ ពីការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រង ការអភិរក្សធនធានព្រៃឈើ គឺជាគោលដៅអាទិភាពខ្ពស់ និងចក្ខុវិស័យវែងឆ្ងាយ ប្រកបដោយនិរន្តរភាពដើម្បី អភិរក្ស និងគ្រប់គ្រងធនធានធម្មជាតិ ជីវចំរុះ និងប្រព័ន្ធអេកូឡូស៊ីប្រកបដោយប្រសិទ្ធភាព ដែលទាំងអស់នេះ ពិតជាបានរួមចំណែកក្នុងការកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាជន និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឱ្យបានប្រសើរឡើងជាបន្តបន្ទាប់។ ធនធានធម្មជាតិ គឺជាប្រភពធនធានមួយដ៏រស់រវើក និងមិនចេះរីងស្ងួត ប្រសិនបើយើង ទាំងអស់គ្នាចេះគ្រប់គ្រង ការពារ និងអភិរក្សឱ្យបានសមស្រប។

About admin

Check Also

នគរបាលអះអាងថា មិនមានមនុស្សណាម្នាក់បាត់បង់ជីវិត្ត ក្នុងហេតុការណ៍ឆេះទីតាំងបញ្ចូលហ្គាស កណ្តាលក្រុងសៀមរាបទេ

នាយនគរបាលជាន់ខ្ពស់ ខេត្តសៀមរាប បានអះអាងថា នៅក្នុងករណីអគ្គីភ័យឆាបឆេះហាងបញ្ចូលហ្គាសរថយន្ត កណ្តាលក្រុងសៀមរាប កាលពីរសៀលថ្ងៃទី១៤សីហាម្សិលមិញ ពុំមនុស្សណាម្នាក់ទទួលរងគ្រោះដល់ជីវិតទេ។ ស្នងការរងនគរបាលខេត្តសៀមរាប ទទួលផែនបង្ការ និងពន្លត់អគ្គីភ័យ លោកឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែសីហា …

Leave a Reply

Your email address will not be published. Required fields are marked *