មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / គយព្រលានយន្តហោះខេត្តសៀមរាប ឃាត់ស្ត្រីជនជាតិថៃពីរនាក់ និងគ្រឿងញៀនជាង ២៧គីឡូក្រាម

គយព្រលានយន្តហោះខេត្តសៀមរាប ឃាត់ស្ត្រីជនជាតិថៃពីរនាក់ និងគ្រឿងញៀនជាង ២៧គីឡូក្រាម

នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាប សហការជាមួយកម្លាំងការិយាល័យត្រួតពិនិត្យគយ ប្រចាំអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដោយមានការសម្របសម្រួល ពីលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប បានឃាត់ខ្លួនស្ត្រីជនជាតិថៃចំនួន២នាក់និងគ្រឿងញៀនចំនួន ២៧,៣០គីឡូក្រាម  កាលពីវេលាម៉ោង ២២និង០៥នាទី ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ នៅចំណុចស្ថាននីយ៍ចេញដំណើរអន្តរជាតិ ក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាប។

នគរបាលអន្តោប្រវេសន៍ប្រចាំអាកាសយានដ្ឋានអន្តរជាតិសៀមរាប បានឲ្យដឹងថា ជនជាតិថៃចំនួន ០២នាក់ ក្នុងករណីសង្ស័យនាំគ្រឿងញៀន ចេញទៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន តាមជើងហោះហើរលេខ 5J-258 (REP-MNL) ដោយរកឃើញ ម៉្សៅក្រាមពណ៌សថ្លា រុំដោយថង់ប្លាស្ទីក ខ្ចប់ក្រដាសអាលុមីញ៉ូមចំនួន ២៧ដុំ ទម្ងន់សរុប ២៨,៣០គីឡូក្រាម (ទម្ងន់គ្រឿងញៀនសុទ្ធ ២៧,៣០គីឡូក្រាម)។

នគរបាលអន្តោប្រវេសន៍ បានឲ្យទៀតដឹងថា ជនជាតិថៃទាំង ០២នាក់ដែលត្រូវឃាត់ខ្លួនរួមមានឈ្មោះ SAVAENGPHOL SUPHAPORN ភេទស្រី អាយុ ៣៧ឆ្នាំ បានផ្ទុកគ្រឿងញៀនចំនួន ១២ដុំ ទម្ងន់ ១២,៥គីឡូក្រាម (ថ្លឹងទម្ងន់គ្រឿងញៀនសុទ្ធ ១២,២០គីឡូក្រាម) និងម្នាក់ទៀតឈ្មោះ PRACHAMON WIPA ភេទស្រី អាយុ ៣០ឆ្នាំ បានផ្ទុកគ្រឿងញៀនចំនួន ១៥ដុំ ទម្ងន់ ១៥,៨គីឡូក្រាម (ថ្លឹងទម្ងន់គ្រឿងញៀនសុទ្ធ ១៥,១០គីឡូក្រាម) ។

ជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើតេសបញ្ជាក់ថា ម្សៅក្រាមពណ៌សខាងលើ ជាប្រភេទគ្រឿងញៀន មេតំហ្វេតាមីន ហើយជនសង្ស័យទាំង ០២នាក់ រួមទាំងវត្ថុតាងគ្រឿងញៀនទម្ងន់ ២៧,៣០គីឡូក្រាម ដែលត្រូវបានដកហូត និងឃាត់ខ្លួន ប្រគល់ជូនកម្លាំងស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីសាកសួរនិងបន្តតាមនីតិវិធីច្បាប់៕

    

About admin

Check Also

ឃាត់ខ្លួនជាងផ្សារដែកម្នាក់ ប្រើហិង្សា លើចាងហ្វាងកាសែត ព្រះច័ន្ទកម្ពុជា ឲ្យរងរបួស

ខេត្តសៀមរាប៖ជាងផ្សារដែកម្នាក់ ត្រូវបាននគរបាលឃាត់ខ្លួនភ្លាមៗ ក្រោយពីបានធ្វើសកម្មភាព ប្រើអំពើហិង្សា វាយទៅលើ ចាងហ្វាងកាសែត ព្រះច័ន្ទកម្ពុជា បណ្ដាលឲ្យរងរបួស។ យោងតាមរបាយការណ៍របស់នគរបាលបានឲ្យដឹងថា ស្នើសុំគោលការណ៍ ឃាត់ខ្លួនឈ្មោះ សឿង ភា ភេទប្រុស អាយុ៣៤ឆ្នាំ …

Leave a Reply

Your email address will not be published. Required fields are marked *