មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / គយក្រសួងចុះបង្ក្រាបទីតាំង ស្តុកទំនិញចម្រុះអត់ពន្ធ នៅក្រោយផ្សារលើធំថ្មី

គយក្រសួងចុះបង្ក្រាបទីតាំង ស្តុកទំនិញចម្រុះអត់ពន្ធ នៅក្រោយផ្សារលើធំថ្មី

ខេត្តសៀមរាប៖ កម្លាំងគយនិងរដ្ឋាករនៃអគ្គនាយកដ្ឋានគយកម្ពុជា សហការជាមួយគយចល័តនិងគយខេត្តនិងអាជ្ញាធរមូលដ្ឋាន ដែលដឹកនាំដោយលោក រៀម ច័ន្ទម្នី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចុះបង្ក្រាប ទីតាំងស្តុកទំនិញចម្រុះអត់ពន្ធប្រមាណជា៥០ភាគរយ នៅកណ្តាលក្រុងសៀមរាប។
ប្រតិបត្តិការនេះធ្វើឡើងនៅរសៀល ថ្ងៃទី១០ខែមករាឆ្នាំ២០២០ ស្ថិតនៅក្រោយផ្សារលើធំថ្មី ក្នុងភូមិដកពោធិ៍សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
សមត្ថកិច្ចនបានឲ្យដឹងថា ទំនិញមួយចំនួនគ្មានបង្កាន់ដៃបង់ពន្ធនាំចូល នៅក្នុងផ្ទះ២ល្វែង និងឃ្លាំងជាប់ផ្ទះស្តុកឥវ៉ាន់ ដែលមានម្ចាស់ផ្ទះឈ្មោះអ៊ីង ទ្រី ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិឃុំខាងលើ។សមត្ថកិច្ចបន្តថា បន្ទាប់ពីសមត្ថកិច្ចចម្រុះឆែកឃើញមានទំនិញខ្លះមិនមានបង្កាន់ដៃបង់ពន្ធនាំចូល សមត្ថកិច្ចក៏សម្រេចបិទទីតាំងខាងលើនេះបណ្តោះអាសន្នសិន ដោយរង់ចាំម្ចាស់ទីតាំងចូលខ្លួន ទៅដោះស្រាយបង់ពន្ធ និងពិន័យឲ្យបានត្រឹមត្រូវតាមច្បាប់ឡើងវិញ។
ប្រភពបានបង្ហើបឲ្យដឹងថា ទីតាំងសមត្ថកិច្ចគយចុះបង្ក្រាបនេះ បានស្តុកទំនិញជាយូរណាស់មកហើយ ដោយកន្លងទៅគេសង្កេតឃើញមានរថយន្តធំៗជាច្រើនបានដឹកទំនិញមកស្តុកទុកនិងទម្លាក់នៅទីនេះ ដោយគ្មានរំខានដល់សមត្ថកិច្ចជំនាញខេត្តសោះឡើយ។ ប្រភពបន្តថា ទីតាំងខាងលើ គេថា មានខ្សែធំ ហើយឡានយីឌុបធំៗចតទម្លាក់ឥវ៉ាន់កណ្តាលផ្លូវ ធ្វើឲ្យកកស្ទះចរាចរស្ទើរាល់ថ្ងៃ។
ពលរដ្ឋនៅជុំវិញទីតាំងខាងលើនេះ បានសាទរទៅនឹងចំណាត់ការ របស់សមត្ថកិច្ចគយក្រសួង ដែលបានចុះបង្ក្រាបទីតាំងខាងលើនេះ។ ក្នុងនោះដែរពលរដ្ឋស្នើឲ្យសមត្ថកិច្ចសណ្តាប់ធ្នាប់ខេត្តសៀមរាប មេត្តាជួយពិនិត្យទីតាំងខាងលើនេះផង ព្រោះពួកគេចតឡានធំៗស្ទះផ្លូវក្រោយផ្សារលើ ធំថ្មី នេះស្ទើររាល់ថ្ងៃ។
ប្រភពបានឲ្យដឹងថា ទំនិញគេចពន្ធ ដែលគេនាំចូលពីខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ ចូលមកខេត្តសៀមរាប កំពុងកើតមានដូចទឹកបាក់ទំនប់ ខណៈសាខាគយនិងរដ្ឋករខេត្តសៀមរាប សម្ងំក្រាបពង៕

      

About admin

Check Also

ចាប់ឡានដឹកទំនិញស្រាប់តែក្រឡាប់ មន្ត្រីគយ នាំគ្នារត់បាត់អស់

  សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា  មានករណីមន្ត្រីគយ ចាប់អូសឡានដឹកទំនិញក្នុងបំណងយកទៅកន្លែងស្នាក់ការ ស្រាប់តែក្រឡាប់ផ្ងាជើង ខ្ទាតទំនិញរាយប៉ាយពេញផ្លូវ រួចគេក៏ឃើញសមត្ថកិច្ចនាំគ្នារត់បាត់អស់នៅតែម្ចាស់ឡាន។ ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះកើត ឡើងនៅវេលាម៉ោង១១និង២០នាទីថ្ងៃទី១៩ខែមីនាឆ្នាំ២០២០នៅចំណុចជិតភូមិភាគ៤ចាស់ ស្ថិតក្នុងភូមិគោកចាន់ សង្កាត់គោកចក ក្រុងសៀមរាប។ ប្រភពបន្តថា ឡានសមត្ថកិច្ចគយ តែមិនដឹងគយខេត្តឬក៏គយចល័តនោះទេ ដោយគេឃើញមានពាក់ស្លាកលេខរដ្ឋ ស៊េរីហាយប្រីត …

Leave a Reply

Your email address will not be published. Required fields are marked *