មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / ខេត្តកសៀមរាបធ្វើជាម្ចាស់ផ្ទះរៀបចំ ប្រកួតកីឡាវាយសី មិត្តភាពដណ្តើមពានរង្វាន់ក្លឹបវាយសីអង្គរ​ មកពីបណ្តាខេត្តក្រុងមួយចំនួន ក្នុងព្រះរាជាណាចក្រកម្ពុជា

ខេត្តកសៀមរាបធ្វើជាម្ចាស់ផ្ទះរៀបចំ ប្រកួតកីឡាវាយសី មិត្តភាពដណ្តើមពានរង្វាន់ក្លឹបវាយសីអង្គរ​ មកពីបណ្តាខេត្តក្រុងមួយចំនួន ក្នុងព្រះរាជាណាចក្រកម្ពុជា

សៀមរាប៖ លោក រ័ត្ន ពុធពិសិទ្ធ នឹង លោក ប៉ុត អច្ឆរិយ៉ា ម្ចាស់ក្លឹបវាយសីអង្គរ បានប្រាប់ឲ្យដឹង នារសៀលថ្ងៃទី២៣ ខែមិថុនាឆ្នាំ២០១៩នេះថា ព្រឹត្តិការណ៍ប្រកួតវាយសី មិត្តភាពដណ្តើមពានរង្វាន់ក្លឹបវាយសីអង្គរ បានធ្វើរឡើងរយៈពេលពីរថ្ងៃចាប់ពីថ្ងៃ២២ និង ២៣ ខែមិថុនា ដោយមានក្រុមកីឡាករ ចូលរួមប្រគួតចំនួន ៨២នាក់ មកពីរាជធានីភ្នំពេញ បាត់តំបង បន្ទាយមានជ័យ សៀមរាប រតនគីរី មណ្ឌលគីរី ហើយការរៀបចំប្រគួតនេះជាលើកទីពីរ។
លោកលើកឡើងថា៖ ចំពោះព្រឹត្តិការណ៍ប្រកួតនេះ ក៏ជាការចូលរួមចំណែកបំផុសឲ្យយុកវជនចូលលេងកីឡាវាយសី នៅក្លឹបតាមបណ្តាខេត្ត នៅក្នុងប្រទេសកម្ពុជា ដើម្បីពង្រឹងនូវធនធានថ្នាលល្អៗ​ ជម្រុញបន្ថែមនិងធ្វើការបណ្តុះបណ្តាលហ្វឹកហាត់ត្រៀមចូលរួម ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
លោកថា៖ ដោយប្រទេសកម្ពុជាមានសន្តិភាពជាង៣០ឆ្នាំមកនេះ បាននាំមកនូវការរីចំរើនលើគ្រប់វិស័យ ក្នុងនោះវិស័យកីឡា ក៏ជាវិស័យមួយដែលមានការរីកចំរើនគួរឲ្យកត់សម្គាល់។
ប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ចំពោះកីឡាករ កីឡាការិនីជាពិ សេសលើកទឹកចិត្ត​ ទាំងកម្លាំងកាយនិងកម្លាំងស្មារតី អោយមានការប្រកួតប្រជែងទាំងថ្នាក់ជាតិ និងអន្តរជាតិដោយទទួលបានលទ្ធផលគួរជាទីមោនៈនាពេលកន្លងមក។ ពេលវេលានេះ គឺជាពេលដែលយើងត្រូវប្រមូលផ្តុំកម្លាំង និងហ្វឹកហាត់ជាប់ជាប្រចាំ ដើម្បីឈានទៅដណ្ដើមជ័យជំន្នះឱ្យបានច្រើនក្នុងកីឡាSea-Game 2023 ខាងមុខ។ ក្លឹបមានការគាំទ្រនិងលើកចិត្តទឹកចិត្តចំពោះ
ការលេងកីឡានេះ ក្នុងគោលដៅបំផុសដល់គ្រប់ស្រទាប់មហាជន សំខាន់យុវជន ចូលរួមលេងកីឡាដើមី្បសុខភាព ធ្វើឲ្យកាយសម្បទារឹងមាំ និង ធ្វើឲ្យយុវជន ចាកចេញឆ្ងាយពីគ្រឿងញៀន ។
លោក បន្ថែមទៀតថា ព្រឹត្តិការណ៍ប្រកួតវាយសី មិត្តភាពដណ្តើមពានរង្វាន់ក្លឹបវាយសីអង្គរ​ បានកំណត់៣ពូល មានពូល A ពូល B និងពូល C ដាក់អោយប្រកួត ដោយដាក់អោយចាប់ដៃគូរវាយគូរបុរស និងវាយគូរបុរសនារី ដោយមិនគិតអាយុ ។
មេដាយដាក់អោយដណ្តើមក្នុងការប្រគួត មានមេដាយមាស មេដាយប្រាក់និងមេដាយសំរិទ្ធ​ ជារបស់ក្លឹបវាយសីអង្គរ។
កីឡាករឈ្នះមេដាយមាស ពូល A លោក លីម កៅ និង លោក ភិន ណារិទ្ធ
កីឡាករឈ្នះមេដាយមាស ពូល B លោក គង់ ផល្លី និង លោក គង់ សុីមុន
កីឡាករឈ្នះមេដាយមាស ពូល C លោក រ័ត្ន ពុតពិសិដ្ឋ និង លោក សាំង សេរីសុខយិន៕

      

About admin

Check Also

នគរបាលអះអាងថា មិនមានមនុស្សណាម្នាក់បាត់បង់ជីវិត្ត ក្នុងហេតុការណ៍ឆេះទីតាំងបញ្ចូលហ្គាស កណ្តាលក្រុងសៀមរាបទេ

នាយនគរបាលជាន់ខ្ពស់ ខេត្តសៀមរាប បានអះអាងថា នៅក្នុងករណីអគ្គីភ័យឆាបឆេះហាងបញ្ចូលហ្គាសរថយន្ត កណ្តាលក្រុងសៀមរាប កាលពីរសៀលថ្ងៃទី១៤សីហាម្សិលមិញ ពុំមនុស្សណាម្នាក់ទទួលរងគ្រោះដល់ជីវិតទេ។ ស្នងការរងនគរបាលខេត្តសៀមរាប ទទួលផែនបង្ការ និងពន្លត់អគ្គីភ័យ លោកឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែសីហា …

Leave a Reply

Your email address will not be published. Required fields are marked *