មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / ការចម្លងថ្មីនៃមេរោគអេដស៍ នៅកម្ពុជាមានការកើនឡើង​

ការចម្លងថ្មីនៃមេរោគអេដស៍ នៅកម្ពុជាមានការកើនឡើង​

លោកវេជ្ជបណ្ឌិត តែង គន្ធី បានលើកឡើងពីបញ្ហា​ ការចម្លងថ្មីនៃមេរោគអេដស៍ថា៖ ស្ថានភាពទូទៅ ផ្នែកបច្ចេកទេស យើងគិតថាវាបានធូរស្រាលក៏ពិតមែន ប៉ុន្តែបញ្ហាចម្លងថ្មីវានៅតែមាន លោកវេជ្ជបណ្ឌិតបានលើកឡើង​ នៅក្នុងរយៈពេលថ្មីៗកន្លងទៅនេះ ប្រមុខរាជរដ្ឋាភិបាលសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ នៅក្នុងពិធីសំណេះសំណាលមួយជាមួយកម្មករកម្មការិនីរោងចក្រ ដោយសម្ដេចបានមើលឃើញនូវស្ថានភាពដែលអាចនឹងធ្វើឲ្យមានការកើនឡើងនូវការប្រឈមសារជាថ្មី យើងអត់អាចបន្តសោកវិនាសកម្មដោយសារជំងឺអេដស៍នេះបន្តទៀតបានទេ សង្គ្រាមរ៉ាំរ៉ៃបានធ្វើបាបប្រជាជននិងប្រទេសកម្ពុជាវាអស់ចិត្តទៅហើយ មិនទាន់បានអ្វីផងឆ្នាំ 1990 និងឆ្នាំ1991
មេរោគអេដស៍​ ចាប់ផ្តើមមកសម្លាប់បន្ថែមទៀត​ ដូច្នេះយើងត្រូវតែនាំគ្នា បញ្ចប់ដាច់ខាតមិនឲ្យមានការឆ្លងថ្មី ប្រមុខរាជរដ្ឋាភិបាលបានអំពាវនាវឲ្យក្លាយទៅជា ចលនាជាតិមួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ក្នុងនោះក៏មានគ្រឿងញៀនផងដែរ។ វត្តមានលោកវេជ្ជបណ្ឌិត តែង គន្ធី អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជម្ងឺ​អេដស៍ ដែលមានការសហការគាំទ្រពីថ្នាក់ដឹកនាំឯកឧត្តមរដ្ឋមន្ត្រី ក៏ដូចជាឯកឧត្តមរដ្ឋលេខាធិការ តំណាងអភិបាលខេត្តសៀមរាប​ អស់លោកលោកស្រីមន្ត្រីរាជការ ដែលមានវត្តមានចូលរួមក្នុងកម្មវិធីសិក្ខាសាលាអប់រំផ្សព្វផ្សាយស្តីពីគ្រឿងញៀន និងជំងឺអេដស៍ ថ្ងៃទី២០ខែមិថុនា ឆ្នាំ២០១៩ នៅមន្ទីរបរិស្ថានខេត្តសៀមរាប ក្នងគោលបំណង​ នាំគ្នាចូលមកដើម្បីបបួលគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍សារជាថ្មីម្ដងទៀត ដើម្បីឱ្យខ្លាំងដូចជាកាលពី15ឆ្នាំមុន។ លោកវេជ្ជបណ្ឌិត តែង គន្ធី បានលើកឡើងទៀតថាប្រជាពលរដ្ឋជាច្រើនបានធ្លាប់ដឹងពីបញ្ហានេះប៉ុន្តែលោកក្រឡេកឃើញ បងៗឬក៏ក្មួយអ្នកៗជំនាន់ក្រោយប្រហែលជា​ កិច្ចការមួយចំនួនមិនទាន់បានចាប់អារម្មណ៍នោះទេ។ នៅថ្ងៃនេះយើងអាចទទួលបានព័ត៌មានថ្មីចំណេះដឹងថ្មីបន្ថែមទៀតនឹងបន្តប្រាប់ទៅយុវវ័យឬក៏សមាជិកសមាជិការនៅក្នុងគ្រួសារក៏ដូចជាមន្ត្រីរាជការនៅក្នុងអង្គភាព។ លោកវេជ្ជបណ្ឌិតបានលើកឡើងផងដែរថាខេត្តសៀមរាបគឺជាខេត្តប្រឈមមួយខ្លាំងដូចទីក្រុងភ្នំពេញខេត្តព្រះសីហនុខេត្តបន្ទាយមានជ័យនិងខេត្តបាត់ដំបង ប៉ុន្តែយើងធ្វើរការផ្សព្វផ្សាយអប់រំណែនាំទប់ស្កាត់ការរីករាលដាលនៃការចម្លងថ្មី យើងទទួលបានជោគជ័យ ។ លោកវេជ្ជបណ្ឌិតតែងគន្ធីបានបង្ហាញថាការផ្ទុកមេរោគអេដស៍នេះមិនមែនមានតែកម្ពុជានោះទេគឺមាននៅទូទាំងពិភពលោក ហើយបច្ចុប្បន្ននេះមានរហូតដល់ជិត 37 លាននាក់ហើយក្នុងនោះ 1 លាន 8 សែននាក់ជាកុមារ នៅក្នុងនោះមានតែ 75% នោះទេ ដែលដឹងថាខ្លួនមានផ្ទុកមេរោគអេដស៍ដូចនេះ ក្នុង25% ទៀតដែលមិនដឹងខ្លួនថាមានផ្ទុកមេរោគនោះ​ ហើយក៏អាចមាននៅកម្ពុជា វៀតណាម ថៃ ឬក៏ អាមេរិចកាំងក៏មានដែរ។ នៅក្នុងឆ្នាំ 2017 កន្លងមកនេះគឺឆ្លងថ្មីចំនួន 1 លាន 8 សែននាក់ទូទាំងពិភពលោក ដោយឡែងនៅកម្ពុជាអត្រាឆ្លងមេរោគអេដស៍ក្នុងឆ្នាំ 2017 កន្លងមកនេះ 0.6 ភាគរយ ហើយថ្មីៗនេះនៅកម្ពុជាក្រសួងសុខាភិបាល មជ្ឈមណ្ឌលជាតិ សហការជាមួយអាជ្ញាធរជាតិប្រយុទ្ធជាមួយជំងឺអេដស៍ បានធ្វើការសិក្សាស្រាវជ្រាវថ្មីមួយ ហើយមជ្ឈមណ្ឌលជាតិប្រយុទ្ធជំងឺអេដស៏សើរស្បែកនិងកាមរោគ នឹងបង្ហាញជូនដល់ដៃគូសហការ ព្រមទាំងរាជរដ្ឋាភិបាលផងដែរ ប្រហែលជានៅចុងឆ្នាំ 2019 ឬក៏ដើមឆ្នាំ 2020។ លោកវេជ្ជបណ្ឌិតបានរំលឹកផងដែរកាលពីឆ្នាំ 2017 គេបានប៉ាន់ប្រមាណថា 572នាក់បានឆ្លងថ្មី នៅឆ្នាំ 2018 និង 2019 អាចក្រោម 572 នាក់ប៉ុន្តែរបាយការណ៍ថ្មីឃើញថា បានឆ្លងថ្មីរហូតដល់ទៅ 888នាក់ ឃើញថានៅតែបន្តចម្លងថ្មីហើយមានការកើនឡើងបន្តិច។ ក្នុងនោះមានក្រុមប្រឈម3 ទី1 ក្រុមអ្នកដែលធ្វើការនៅកន្លែងកម្សាន្តសប្បាយមនុស្សពេញវ័យ ទី2 បុរសរួមភេទជាមួយបុរស​ និងក្រុមទី 3 ក្រុមប្រើប្រាស់គ្រឿងញៀន។ បញ្ហាដែលចម្លងថ្មី ទីមួយខ្វះចន្លោះចំណេះដឹង ពីលទ្ធភាពចម្លង ទី2 ការព្យាបាលអត់ទាន់គ្រប់គ្នា​ អ្នកដែលមានមេរោគអេដស៍ ទី3 ការប្រព្រឹត្តនិងការប្រឈម ។ បច្ចុប្បន្នការធ្វើតេស្តពិនិត្យមើលមេរោគអេដស៍រយៈពេល 2 អាទិត្យយើងអាចមើលឃើញដឹងថាមានការឆ្លងឬមិនមាន ដែលពីមុនរយៈពេលដល់ទៅ 4 អាទិត្យទើបមើលដឹង ហេតុនេះហើយលោកវេជ្ជបណ្ឌិតបានស្នើសុំឲ្យអ្នកដែលសង្ស័យទទួលការចម្លងថ្មីទៅពិនិត្យបើឃើញមានការឆ្លងថ្មី និងទទួលយកសេវាព្យាបាលដោយឥតគិតថ្លៃ នៅគ្រប់មណ្ឌល់សុខភាពនៅទូទាំងប្រទេសកម្ពុជាដើម្បីការពារមានឆ្លងថ្មី។ ប្រទេសកម្ពុជាមានអ្នកផ្ទុកមេរោគអេដស៍ចំនួន 7ម៉ឺននាក់ហើយអ្នកដែលបានដឹងខ្លួនតែ 86% ដោយ14% ទៀតអត់ដឹងថាមានផ្ទុក។​ នៅក្នុង 86% មានតែ 90% ទៅព្យាបាល ដូចនេះអ្នកផ្ទុកមេរោគហើយអត់ដឹងខ្លួន ប្រហែលមួយម៉ឺននាក់កំពុងតែ​ ដើរពេញទឹកពេញដី ជាបញ្ហាយើងមិនដឹងគាត់នៅឯណាជាអ្នកណា​ អញ្ចឹងហើយគាត់នៅតែបន្តចម្លងថ្មី​ នេះជាបញ្ហាមួយពិតមែនតែ​ មិនទាន់មានរបាយការណ៍​ អ្វីច្បាស់លាស់ក៏ប៉ុន្តែរឿងនេះ​ បានកើតឡើងនៅក្នុងសង្គមកម្ពុជាហើយ។ លោកបានសូមស្នើឲ្យប្រយ័ត្នឱ្យខ្លាំងពីបញ្ហាចម្លងថ្មីនេះ ហើយបើកាលណាយើងឆាប់ទៅព្យាបាល​ នោះយើងអាចបញ្ឈប់អំណាចនៃការឆ្លងថ្មី​បានថយចុះ​ ប៉ុន្តែទោះជាយ៉ាងណាគេនៅតែឱ្យប្រើស្រោមអនាម័យ ដដែលជាមធ្យោបាយដែលល្អបំផុត ព្រោះមិនទាន់ព្យាបាលជានោះទេ។​ ប៉ុន្តែក្នុងនោះលោកវេជ្ជបណ្ឌិតក៏បានទទួលស្គាល់ដែរថា​ មានថ្នាំព្យាបាលអេដស៍ជាពិតមែន ប៉ុន្តែទើបបានបីនាក់ប៉ុណ្ណោះ​ ហើយដោយសារដូរខួរឆ្អឹងខ្នង សួរថាយើងធ្វើបានឬអត់​ ពេលណាបានមកដល់ស្រុកយើង ហើយអ្នកនោះទៀតដោយសារ​ កុងសីស្យុងរបស់គាត់​ ដោយគាត់មានកង់សេអេសស្យុង មិនមែនអ្នកផ្ទុកមេរោគអេដស៍​ សុំដូរខួរឆ្អឹងខ្នងចេញ​ ដើម្បីឲ្យអស់អេដស៍បាននោះទេ​ គឺអត់ទាន់មាននោះទេ​ គឺនៅតែការពារដដែល ៕

About admin

Check Also

នគរបាលអះអាងថា មិនមានមនុស្សណាម្នាក់បាត់បង់ជីវិត្ត ក្នុងហេតុការណ៍ឆេះទីតាំងបញ្ចូលហ្គាស កណ្តាលក្រុងសៀមរាបទេ

នាយនគរបាលជាន់ខ្ពស់ ខេត្តសៀមរាប បានអះអាងថា នៅក្នុងករណីអគ្គីភ័យឆាបឆេះហាងបញ្ចូលហ្គាសរថយន្ត កណ្តាលក្រុងសៀមរាប កាលពីរសៀលថ្ងៃទី១៤សីហាម្សិលមិញ ពុំមនុស្សណាម្នាក់ទទួលរងគ្រោះដល់ជីវិតទេ។ ស្នងការរងនគរបាលខេត្តសៀមរាប ទទួលផែនបង្ការ និងពន្លត់អគ្គីភ័យ លោកឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែសីហា …

Leave a Reply

Your email address will not be published. Required fields are marked *