មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / កម្មវិធី «តោះជិះកង់ដើម្បីសហគមន៍» ឆ្នាំ២០១៩ ប្រមូលបានថវិកា ២៣ ៥៣០ដុល្លាអាមេរិក ត្រូវបានបរិច្ចាគទាំងស្រុងដល់ មន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប !

កម្មវិធី «តោះជិះកង់ដើម្បីសហគមន៍» ឆ្នាំ២០១៩ ប្រមូលបានថវិកា ២៣ ៥៣០ដុល្លាអាមេរិក ត្រូវបានបរិច្ចាគទាំងស្រុងដល់ មន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប !

សៀមរាប៖ មានការចូលរួមពីអ្នកជិះកង់ប្រមាណជាង ១០០០នាក់ កម្មវិធីជិះកង់ដើម្បីសហគមន៍ឆ្នាំទី៦ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ឧសភា ២០១៩ ក្រោមការរៀបចំដោយសមាគមន៍អ្នកជិះកង់ខេត្តសៀមរាប និងឧបត្ថម្ភធំដោយក្រុមហ៊ុនទឹកពិសា វីតាល់។
លោក អ៊ុ វណ្ណៈ ប្រធានផ្នែកទំនាក់ទំនងទីផ្សារ នៃក្រុមហ៊ុនវីតាល់បានឲ្យដឹងថា នេះជាឆ្នាំទី៥របស់ខ្លួន ដែលវីតាល់បានចូលរួម ឧបត្ថម្ភដល់កម្មវិធីជិះកង់នេះ ដោយផ្អែកលើទស្សនវិស្ស័យ រួមគ្នាជួយដល់សង្គម និងពង្រឹងសកម្មភាពមនុស្សធម៌ ។ លោកថា ៖ វីតាល់ រីករាយនឹងបន្តគាំទ្រដល់ សមាគមន៍ជិះកង់កម្ពុជា ក្នុងការរៀបចំកម្មវិធីជិះកង់សប្បុរស ដើម្បីមន្ទីរពេទ្យគុន្ធបុប្ផា ដែលកំពុងត្រូវការការចូលរួមជាចាំបាច់ សម្រាប់ការជួយសង្គ្រោះជីវីតកុមារ រាប់ពាន់អ្នកជារៀងរាល់ថ្ងៃ។
លោក គឹម ប៊ុនថាន់ ស្ថាបនិកនៃសមាគមអ្នកជិះកង់ដើម្បីសហគមន៍ ក៏បានឲ្យដឹងដែរថា “កម្មវិធីឆ្នាំនេះ ពិតជាកាន់តែពិសេសថែមទៀត ដោយមានការគាំទ្រនិងចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់អ្នកជិះកង់ច្រើនជាងបណ្តាឆ្នាំមុនៗ ថែមទាំងទទួលបានការឧបត្ថម្ភជាច្រើនពីស្ថាប័ន និង ក្រុមហ៊ុនផ្សេងៗទៀតផងដែរ ។ គួរឱ្យកត់សម្គាល់ អ្វីដែលកាន់តែរំភើបទៅទៀតនោះគឺ សំបុត្រចូលរួមត្រូវបានលក់អស់ តាំងពីថ្ងៃចាប់បើកលក់ក្នុងអាទិត្យដំបូង ហើយចំនួនក៏បន្តកើនឡើងជាលំដាប់ ដែលនេះ ត្រូវបានបង្កើនទឹកចិត្តដល់ក្រុមការងារ ។
គ្រប់គ្នារំពឹងទុកយ៉ាងមុតមាំថា កម្មវិធីនេះនឹងក្លាយជាព្រឹត្តិការណ៍ នៃសកម្មភាពមនុស្សធម៌ប្រចាំឆ្នាំ ដើម្បីមោទនភាពរបស់សង្គមជាតិ ជាព្រឹត្តិការណ៍បង្កើតភាពកក់ក្តៅជូនប្រជាពលរដ្ឋ និងកុមារកម្ពុជាទូទាំងប្រទេស ៕

About admin

Check Also

សិក្ខាសាលាផ្សព្វផ្សាយ សកម្មភាព និង របកគំហើញរបស់ក្រុមអន្តររដ្ឋាភិបាល ស្តីពីការប្រែប្រួលអាកាសធាតុ !

មន្រ្តីជាន់ខ្ពស់នៃក្រសួងបរិស្ថាន បញ្ជាក់ថា ក្នុងករណីដែលពុំមានដំណោះស្រាយលើបញ្ហាប្រែប្រួលអាកាសធាតុ ចាប់ពីពេលឥឡូវនេះតទៅទេនោះ តាមការប៉ាន់ស្មាន នៅក្នុងរបាយការណ៍វិភាគ របស់ក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចិរភាព ជាមួយនឹងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ករណីនេះ នឹងនាំអោយផលិតផលសារុបរបស់កម្ពុជា (GDP) នៅក្នុងឆ្នាំ ២០៥០ខាងមុខ នឹងអាចមានការថយចុះជិត ១០% …

Leave a Reply

Your email address will not be published. Required fields are marked *